សូមស្វាគមន៍ការមកកាន់គេហទំព័រ Cam Technic. គេហទំព័រយើងខ្ញុំមានទំព័រជាច្រើនសម្រាប់ការទស្សនារបស់លោកអ្នក ចួលរួមទស្សនាគេហទំព័រយើងខ្ញុំទទួលបានទាំងការកំសាន្តសប្បាយនិងចំនេះដឹងថ្មីៗពីបច្ចេកវិទ្យា។ ទំនាក់ទំនងការផ្សព្វពានិជ្ជកម្មដោយឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ 017 59 00 69 និង 070 53 63 99 សូមអគុណ!



Friday, June 14, 2013

E-Commerce

អ្វីជា E-Commerce?
នៅក្នុងវិស័យជំនួញ E-commerce​ គឺជាប្រតិបត្តិការជំនួញ Online​ ដែលមានលក្ខណៈ ពិសេស​ភ្ជាប់ទៅនឹងប្រព័ន្ធ Computer  នៃអាជីវករម្ចាស់ជំនួញ និងអ្នកទិញ។​ តាមរយៈ ប្រតិបត្តិការ​ប្រព័ន្ធអេឡិចត្រូនិចបានបញ្ចូលនូវការផ្ទេរភាពជាម្ចាស់កម្មសិទ្ធិ ឫសិទ្ធិក្នុងការប្រើ ប្រាស់ផលិតផល ឫសេវាកម្មណា​មួយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។​ មនុស្សភាគច្រើន ពេញនិយ​មជាមួយនឹងជំនួញតាមប្រព័ន្ធអេឡិចត្រូនិចប្រភេទ​Business-to-consumer (B2C)។​ និយាយជារួម​ E-commerce គឺជាការទិញ និងលក់ផលិតផល និងសេវាកម្មរវាងម្ចាស់ជំនួញ និងអ្នកប្រើប្រាស់តាមប្រព័ន្ធអ៊ីនធើណែត។
ប្រភេទនៃ E-Commerce

-          B2B (Business-to-Business): នេះជាប្រភេទសំដៅលើក្រុមហ៊ុនដែលធ្វើជំនួញជាមួយគ្នា មានដូចជាក្រុមហ៊ុនផលិតកម្មលក់ផលិតផលដល់អ្នកបែងចែកលក់បន្ត ឫអ្នកលក់ដុំលក់ បន្តរទៅដល់អ្នកលក់រាយ។      ចំពោះតំលៃអាស្រ័យលើបរិមាណនៃការបញ្ជាទិញហើយជា
ទូទៅតំលៃអាចត្រូវបានចរចាគ្នាបាន។
-          B2C (Business-to-Consumer): សំដៅលើជំនួញដែលលក់ផលិតផល ឫសេវាកម្មជា សាធារណៈទៅដល់អ្នកប្រើប្រាស់តាមប្រព័ន្ធអ៊ីនធើណែត ដោយក្នុងនោះគេបានបញ្ចូលនូវ
រូបភាពគំរូនានាពីផលិតផល និង សេវាកម្ម របស់ខ្លួន។
-          C2C (Consumer-to-Consumer): តាមរយៈ E-commerce ប្រភេទនេះ បុគ្គលម្នាក់ៗអាច ទិញ ឬលក់ឡៃឡុងនូវរបស់ដែលខ្លួនមាន Online យ៉ាងងាយ​ស្រួល។ មាន Website ជា ច្រើនដែលអ្នកអាចផ្សព្វផ្សាយ​របស់អ្វីដែលអ្នកចង់លក់ ឬក៍ចង់មើលរបស់អ្វីដែលអ្នកចង់ ទិញដែរ។ ជាឧទាហរណ៍ សុំសាកល្បងសេវាកម្មការលក់ និង​ទិញទំនិញឡៃឡុងរបស់ វិបសាយ  http://www.eBay.com

No comments:

Post a Comment